យោងតាមការចុះផ្សាយពីប្រភពបរទេស អ្នកជំនាញណែនាំថា ការផឹកទឹកក្តៅឧណ្ហៗ ១កែវ ភ្លាមៗក្រោយភ្ញាក់ពីដំណេក អាចជួយបំពេញជាតិទឹកដែលបាត់បង់ក្នុងពេលគេង ជំរុញការរំលាយអាហារ បន្ថយការទល់លាមក និងជួយឱ្យឈាមរត់បានល្អ។ ទម្លាប់នេះក៏អាចជួយបន្ថយអារម្មណ៍ឃ្លាន ពង្រឹងការផ្តោតអារម្មណ៍ និងរក្សាស្បែកឱ្យមានសំណើមផងដែរ។
អ្នកជំនាញណែនាំឱ្យផឹកទឹកក្ដៅឧណ្ហៗដោយផឹកយឺតៗជាមួយជីរអង្កាមតូចៗ និងជៀសវាងទឹកក្តៅខ្លាំងព្រោះអាចបង្កគ្រោះថ្នាក់ដល់បំពង់អាហារ។
ទោះជាយ៉ាងណា អត្ថប្រយោជន៍មួយចំនួនដែលអត្ថបទលើកឡើង ដូចជា “បន្សាបជាតិពុល” ឬ “ដុតខ្លាញ់បានច្រើន” នៅមិនទាន់មានភស្តុតាងវិទ្យាសាស្ត្ររឹងមាំគាំទ្រនៅឡើយទេ៕