យោងតាមការចុះផ្សាយពីប្រភពបរទេស អ្នកជំនាញផ្នែកសរីរវិទ្យានៃភាពចាស់ពីសាកលវិទ្យាល័យអង់គ្លេស Westminsterលើកឡើងថា អាយុវែងមិនអាស្រ័យតែលើហ្សែនប៉ុណ្ណោះទេ ប៉ុន្តែពឹងផ្អែកខ្លាំងលើទម្លាប់រស់នៅប្រចាំថ្ងៃ។
ទម្លាប់ដែលអាចបង្កើនហានិភ័យស្លាប់មុនអាយុរួមមាន អង្គុយយូរ និងមិនសូវហាត់ប្រាណ ញ៉ាំបន្លែតិច និងអាហារកែច្នៃច្រើន គេងមិនទៀងទាត់ និងមានភាពតានតឹងរ៉ាំរ៉ៃ។
អ្នកជំនាញណែនាំឱ្យក្រោកដើររៀងរាល់ ៣០នាទី ហាត់ប្រាណកម្រិតមធ្យមជាប្រចាំ បរិភោគអាហារមានតុល្យភាព រក្សាម៉ោងគេងឱ្យទៀងទាត់ និងគ្រប់គ្រងស្ត្រេស ព្រមទាំងរក្សាទំនាក់ទំនងសង្គមល្អ ដើម្បីជួយបង្កើនគុណភាពជីវិត និងឱកាសរស់នៅបានយូរ៕