យោងតាមការចុះផ្សាយពីប្រភពបរទេស ការសិក្សាជាច្រើនបង្ហាញថា តួនាទីរបស់ឪពុកមិនមានត្រឹមតែរកចំណូលគ្រួសារប៉ុណ្ណោះទេ ប៉ុន្តែការយកចិត្តទុកដាក់ និងការចូលរួមអប់រំកូន ក៏មានឥទ្ធិពលយ៉ាងសំខាន់ដល់ការអភិវឌ្ឍបុគ្គលិកលក្ខណៈ សុខភាពផ្លូវចិត្ត និងសមត្ថភាពសម្របខ្លួនរបស់កូននៅពេលពេញវ័យ។
អ្នកជំនាញណែនាំថា ឪពុកគួរជៀសវាងការមើលរំលង ៤ ចំណុចសំខាន់ គឺ៖ ស្តាប់ និងយល់ពីអារម្មណ៍កូន, មានគោលការណ៍អប់រំស្របគ្នាជាមួយម្តាយ, កុំសួរតែពិន្ទុសិក្សា តែគួរសួរអំពីជីវិតប្រចាំថ្ងៃរបស់កូនផង និង លើកទឹកចិត្តឱ្យកូនរៀនដោះស្រាយបញ្ហា និងឆ្លងកាត់ឧបសគ្គដោយខ្លួនឯង។
ការចំណាយពេលនិយាយ និងគាំទ្រកូនជាប្រចាំ អាចជួយឱ្យកូនធំឡើងប្រកបដោយទំនុកចិត្ត ភាពរឹងមាំ និងសមត្ថភាពប្រឈមនឹងបញ្ហាជីវិត៕