យោងតាមការចុះផ្សាយពីប្រភពបរទេស អ្នកជំនាញណែនាំថា ការផឹកកាហ្វេតាមវិធីត្រឹមត្រូវ អាចជួយបង្កើនភាពស្វាង គ្រប់គ្រងកម្រិតជាតិស្ករក្នុងឈាម និងគាំទ្រការសម្រកទម្ងន់។
វិធីដែលត្រូវបានណែនាំមាន ៤ រួមមាន៖កាហ្វេខ្មៅ (មិនដាក់ស្ករ ឬទឹកដោះគោខាប់),ដែលមានអាស៊ីតទាប ងាយស្រួលសម្រាប់ក្រពះ,កាហ្វេលាយទឹកដោះគ្រាប់ធញ្ញជាតិគ្មានជាតិស្ករ ដូចជាទឹកដោះអាល់ម៉ុន ឬសណ្តែកសៀង និងកាហ្វេលាយម្សៅស៊ីណាម៉ុន ឬកាកាវ។
ការផឹកកាហ្វេតាមរបៀបទាំងនេះ អាចជួយបង្កើនសារធាតុប្រឆាំងអុកស៊ីតកម្ម ពន្យារការស្រូបជាតិស្ករចូលឈាម ជំរុញការរំលាយអាហារ និងដុតបំផ្លាញខ្លាញ់បានល្អជាងការផឹកកាហ្វេដែលមានស្ករ ទឹកដោះខាប់ ឬក្រែមច្រើន។
ទោះជាយ៉ាងណា គួរផឹកក្នុងបរិមាណសមរម្យ និងកាត់បន្ថយការបន្ថែមជាតិស្ករ ដើម្បីទទួលបានអត្ថប្រយោជន៍សុខភាពខ្ពស់បំផុត៕