យោងតាមការចុះផ្សាយពីប្រភពបរទេស វេជ្ជបណ្ឌិតបញ្ជាក់ថាការងូតទឹកពេលយប់មិនមែនជាមូលហេតុផ្ទាល់នៃជំងឺដាច់សរសៃឈាមខួរក្បាល ចំពោះមនុស្សដែលមានសុខភាពល្អនោះទេ។ ប៉ុន្តែការងូតទឹកត្រជាក់ ឬក្តៅពេក អាចធ្វើឱ្យសម្ពាធឈាមប្រែប្រួលខ្លាំង និងបង្កគ្រោះថ្នាក់ដល់មនុស្សមួយចំនួន។
អ្នកដែលមានហានិភ័យខ្ពស់រួមមាន៖ អ្នកលើសសម្ពាធឈាមមិនអាចគ្រប់គ្រងបាន, អ្នកមានជំងឺបេះដូង ឬចង្វាក់បេះដូងមិនប្រក្រតី, អ្នកធ្លាប់កើតជំងឺដាច់សរសៃឈាមខួរក្បាល និងមនុស្សវ័យចាស់។
ដើម្បីបន្ថយហានិភ័យ អ្នកជំនាញណែនាំឱ្យងូតទឹកក្តៅឧណ្ហៗរយៈពេល 5–10 នាទី ជៀសវាងងូតទឹកពេលកំពុងអស់កម្លាំង ក្រោយហាត់ប្រាណខ្លាំង ឬក្រោយផឹកស្រា។ ចំពោះមនុស្សមានសុខភាពល្អ ការងូតទឹកពេលយប់នៅតែមានសុវត្ថិភាព ប្រសិនបើអនុវត្តតាមវិធីត្រឹមត្រូវ៕