យោងតាមការចុះផ្សាយពីប្រភពបរទេស អ្នកជំនាញផ្នែកអប់រំបញ្ជាក់ថា ភាពជោគជ័យរបស់កុមារ មិនអាស្រ័យលើការចូលចិត្តដើរលេង ឬនៅផ្ទះនោះទេ ប៉ុន្តែអាស្រ័យលើសមត្ថភាព ធ្វើតុល្យភាពរវាងការយល់ដឹងពីពិភពខាងក្រៅ និងការអភិវឌ្ឍខ្លួនឯង។
កុមារដែលចូលចិត្តចេញក្រៅ អាចអភិវឌ្ឍជំនាញសង្គម និងបទពិសោធជាក់ស្តែង ខណៈកុមារដែលចូលចិត្តនៅផ្ទះ អាចបង្កើនការផ្តោតអារម្មណ៍ និងការគិតស៊ីជម្រៅ។
អ្នកជំនាញណែនាំឱ្យឪពុកម្តាយ គោរពបុគ្គលិកលក្ខណៈរបស់កូន មិនបង្ខំឱ្យផ្លាស់ប្តូរធម្មជាតិរបស់ពួកគេ ហើយជួយអភិវឌ្ឍទាំងជំនាញសង្គម ការគិត និងការដោះស្រាយបញ្ហា ដើម្បីឱ្យកូនរីកចម្រើនបានគ្រប់ជ្រុងជ្រោយ៕