យោងតាមការចុះផ្សាយពីប្រភពបរទេស ក្រុមអ្នកជំនាញអាហារូបត្ថម្ភបានណែនាំថា ការសម្រកទម្ងន់ដោយកាត់បន្ថយកាបូអ៊ីដ្រាត (អង្ករ មី…) ខ្លាំងពេក មិនមែនជាជម្រើសល្អសម្រាប់សុខភាពរយៈពេលវែងឡើយ ព្រោះអាចបង្កើនហានិភ័យជំងឺបេះដូង និងទឹកនោមផ្អែម។
ផ្ទុយទៅវិញ គួររក្សារបបអាហារមានតុល្យភាព ដោយបន្ថែមបន្លែ ផ្លែឈើ គ្រាប់ធញ្ញជាតិ និងជាតិសរសៃឱ្យបានគ្រប់គ្រាន់ កាត់បន្ថយសាច់ក្រហម និងគ្រឿងស្រវឹង ហើយកុំជឿលើការអះអាងថា ទឹកក្តៅ ឬទឹកដោះគោយ៉ាអួកកអាច “បន្សាបជាតិពុល” ឬល្អជាងអាហារធម្មជាតិ។
អ្នកជំនាញបញ្ជាក់ថា ការញ៉ាំអាហារមានតុល្យភាព និងបន្តជាប់លាប់ ទើបជាគន្លឹះសម្រាប់សុខភាពល្អ និងការសម្រកទម្ងន់ប្រកបដោយចីរភាព៕