យោងតាមការចុះផ្សាយពីប្រភពបរទេស អ្នកជំនាញបញ្ជាក់ថា ការផឹកទឹកមួយកែវក្រោយភ្ញាក់ពីដំណេក ជួយបំពេញជាតិទឹកដែលរាងកាយបាត់បង់អំឡុងពេលគេង និងជួយឱ្យសរីរាង្គដំណើរការបានល្អ។
ទោះជាយ៉ាងណា មិនចាំបាច់ផឹកទឹកច្រើនពេកភ្លាមៗ ឬជឿថាអាច “បន្សាបជាតិពុល” បានភ្លាមនោះទេ។ អ្វីដែលសំខាន់គឺផឹកទឹកឱ្យបានគ្រប់គ្រាន់ និងទៀងទាត់ពេញមួយថ្ងៃ ស្របតាមតម្រូវការរបស់រាងកាយ។ អ្នកមានជំងឺតម្រងនោម ឬបេះដូង គួរពិគ្រោះជាមួយវេជ្ជបណ្ឌិតអំពីបរិមាណទឹកដែលសមស្រប៕