យោងតាមការចុះផ្សាយពីប្រភពបរទេស អ្នកជំនាញណែនាំថា មនុស្សពេញវ័យ ជាពិសេសអ្នកធ្វើការការិយាល័យ និងមនុស្សវ័យចំណាស់ គួរដើរយ៉ាងហោចណាស់ ៣ គីឡូម៉ែត្រក្នុងមួយថ្ងៃ ឬប្រហែល ៣០–៤៥ នាទី ដើម្បីជួយពង្រឹងបេះដូង សាច់ដុំ និងឆ្អឹងសន្លាក់ កាត់បន្ថយការឈឺខ្នង ក ស្មា និងបន្ថយហានិភ័យជំងឺបណ្តាលមកពីការអង្គុយយូរ។
អ្នកទើបចាប់ផ្តើមគួរដើរក្នុងល្បឿនមធ្យម បង្កើនចម្ងាយបន្តិចម្តងៗ ផឹកទឹកឱ្យគ្រប់គ្រាន់ និងជ្រើសរើសពេលវេលាសមស្របសម្រាប់ការហាត់ប្រាណ ដើម្បីទទួលបានអត្ថប្រយោជន៍ល្អបំផុត៕