យោងតាមការចុះផ្សាយពីប្រភពបរទេស ជាតិស្ករក្នុងឈាមខ្ពស់អាចប៉ះពាល់ដល់ភ្នែក និងជាសញ្ញាដំបូងនៃជំងឺទឹកនោមផ្អែម។
សញ្ញាដែលគួរប្រុងប្រយ័ត្នរួមមាន មើលឃើញព្រិល មើលឃើញរូបពីរ មានចំណុចខ្មៅអណ្តែតក្នុងចក្ខុវិស័យ និងការប្រែប្រួលពណ៌ ឬភាពភ្លឺរបស់ភ្នែក។
ប្រសិនបើមានអាការទាំងនេះ ជាពិសេសរួមជាមួយការស្រេកទឹក ឬនោមញឹក គួរទៅពិនិត្យសុខភាព និងវាស់ជាតិស្ករក្នុងឈាមឱ្យបានឆាប់ ដើម្បីការពារផលវិបាកដែលអាចប៉ះពាល់ដល់ការមើលឃើញ៕