យោងតាមការចុះផ្សាយពីប្រភពបរទេស ការសិក្សាទ្រង់ទ្រាយធំរបស់សាស្ត្រាចារ្យ Raj Chetty នៃសាកលវិទ្យាល័យ Harvard បង្ហាញថា បរិយាកាសដែលកុមាររស់នៅក្នុងវ័យកុមារភាព ជាពិសេសមុនអាយុ ១៣ ឆ្នាំ មានឥទ្ធិពលខ្លាំងលើកម្រិតការអប់រំ ប្រាក់ចំណូល និងឱកាសជោគជ័យនៅពេលពេញវ័យ។
កុមារដែលធំធាត់ក្នុងសហគមន៍មានគុណភាព និងមិត្តភក្តិដែលមានទម្លាប់ល្អ មានឱកាសចូលសាកលវិទ្យាល័យ និងរកបានប្រាក់ចំណូលខ្ពស់ជាង។
ទោះជាយ៉ាងណា អ្នកស្រាវជ្រាវបញ្ជាក់ថា គ្រួសារ នៅតែជាកត្តាសំខាន់បំផុត ដោយអាកប្បកិរិយា ទម្លាប់ និងគំរូល្អពីឪពុកម្តាយ គឺជាមូលដ្ឋានកំណត់អនាគតរបស់កូន៕