យោងតាមការចុះផ្សាយពីប្រភពបរទេស អ្នកជំនាញអាហារូបត្ថម្ភអាមេរិកបានបង្ហាញថា តែបៃតង មានសារធាតុប្រឆាំងអុកស៊ីតកម្ម ដែលជួយកាត់បន្ថយការរលាក ការពារកោសិកាថ្លើម និងជួយដល់ការរំលាយខ្លាញ់ កាត់បន្ថយហានិភ័យជំងឺខ្លាញ់រុំថ្លើម។
ការទទួលទានជាប្រចាំអាចជួយបន្ថយហានិភ័យជំងឺថ្លើមរ៉ាំរ៉ៃ ប៉ុន្តែអត្ថប្រយោជន៍នឹងកើនឡើងបន្តិចម្តងៗ មិនមែនឃើញលទ្ធផលភ្លាមៗនោះទេ។ អ្នកជំនាញណែនាំឱ្យផឹក ២–៥ ពែងក្នុងមួយថ្ងៃ ជៀសវាងផឹកតែចត់ខ្លាំងពេក ឬប្រើសារធាតុចម្រាញ់តែបៃតងក្នុងកម្រិតខ្ពស់ ហើយគួររួមផ្សំជាមួយរបបអាហារមានតុល្យភាព ការហាត់ប្រាណ និងកាត់បន្ថយគ្រឿងស្រវឹង ដើម្បីថែរក្សាសុខភាពថ្លើមឱ្យបានល្អ៕