យោងតាមការចុះផ្សាយពីប្រភពបរទេស ការផឹកកាហ្វេ ១ កែវក្នុងមួយថ្ងៃ អាចជួយបង្កើនការប្រុងប្រយ័ត្ន ការផ្តោតអារម្មណ៍ និងអាចកាត់បន្ថយហានិភ័យជំងឺទឹកនោមផ្អែមប្រភេទទី២ ជំងឺប្រព័ន្ធប្រសាទ និងជំងឺថ្លើមមួយចំនួន។
ទោះជាយ៉ាងណា អ្នកជំនាញណែនាំឱ្យផឹកក្នុងបរិមាណសមរម្យ ជៀសវាងផឹកពេលពោះទទេ ឬនៅពេលល្ងាច កាត់បន្ថយស្ករ និងក្រែម មិនគួរប្រើកាហ្វេជំនួសការគេង ហើយអ្នកមានជំងឺលើសឈាម ជំងឺបេះដូង ស្ត្រីមានផ្ទៃពោះ ឬកំពុងបំបៅដោះកូន គួរពិគ្រោះជាមួយវេជ្ជបណ្ឌិតអំពីបរិមាណកាហ្វេអ៊ីនដែលសមស្រប៕