យោងតាមការចុះផ្សាយពីប្រភពបរទេស អ្នកជំនាញផ្នែកសុខភាពបញ្ជាក់ថា ការដើរត្រឹម ២០ នាទីក្នុងមួយថ្ងៃ អាចផ្តល់អត្ថប្រយោជន៍ជាច្រើនដល់សុខភាព ដូចជា៖ ពង្រឹងសុខភាពបេះដូង និងកាត់បន្ថយហានិភ័យជំងឺសរសៃឈាមបេះដូង, បង្កើនលំហូរឈាមទៅកាន់ខួរក្បាល ជួយពង្រឹងការចងចាំ និងកាត់បន្ថយហានិភ័យជំងឺវង្វេង, ជួយគ្រប់គ្រងជាតិស្ករក្នុងឈាម ជាពិសេសក្រោយអាហារ, ថែរក្សាឆ្អឹង និងសន្លាក់ឱ្យរឹងមាំ ព្រមទាំងអាចជួយបន្ថយហានិភ័យស្លាប់មុនអាយុ។
ការដើរជាទម្លាប់ប្រចាំថ្ងៃ គឺជាវិធីសាមញ្ញ ងាយអនុវត្ត និងមានប្រសិទ្ធភាពក្នុងការថែរក្សាសុខភាពរយៈពេលវែង៕