យោងតាមការចុះផ្សាយពីប្រភពបរទេស អន្លក់ក្រសាំងទាបកំពុងទទួលការសិក្សាថ្មីពីអ្នកវិទ្យាសាស្ត្រ ដោយសារវាសម្បូរវីតាមីន សារធាតុរ៉ែ និងសារធាតុប្រឆាំងអុកស៊ីតកម្ម។
ការសិក្សាបឋមបានបង្ហាញថា សារធាតុដែលមាននៅក្នុងបន្លែនេះ មានសក្តានុពលទប់ស្កាត់ការលូតលាស់កោសិកាមហារីក និងអាចជួយគ្រប់គ្រងជាតិស្ករក្នុងឈាម។
ទោះជាយ៉ាងណា អ្នកជំនាញបញ្ជាក់ថា ក្រសាំងទាបគ្រាន់តែជាអាហារជំនួយសុខភាពប៉ុណ្ណោះ មិនអាចជំនួសថ្នាំ ឬការព្យាបាលតាមវេជ្ជបញ្ជាបានឡើយ៕