នៅពេលកូនឈឺ ឬផ្តាសាយ វាច្រើនតែមិនបាច់ទាមទារឲ្យទៅព្យាបាលជាមួយពេទ្យទាំងអស់ឡើយ ប៉ុន្តែជំងឺនេះអាចធ្វើឲ្យកូនមិនមានផាសុកភាពក្នុងខ្លួនខ្លាំង។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)ខាងក្រោមនេះគឺជាការណែនាំអំពីរបៀបបំបាត់អាការៈនៃជំងឺផ្តាសាយបានដូចជា៖
- ចូរប្រាកដថា កូនអ្នកញ៉ាំទឹកបានច្រើន។ ដើម្បីលើកទឹកចិត្តគេញ៉ាំទឹកនោះ ចូរឲ្យទឹកផ្លែឈើដែលកកសម្រាប់កិនគេញ៉ាំ ឬដុំទឹកកកក៏បានដែឬ។ ភេសជ្ជៈទន់ៗដូចជាល្ហុង នឹងជួយបង្គ្រប់ជាតិទឹកក្នុងខ្លួនគេបានដែរ។
- ចូរឲ្យសៀវភៅគេមើល ស្តាប់ចម្រៀង ឬភាពយន្តគេមើលដើម្បីលើកទឹកចិត្តគេឲ្យនៅស្ងៀម និងគេងលើគ្រែ
- បើសិនជាគេប្រាប់ឈឺ ឬឈឺសាច់ដុំ ចូរឲ្យគេញ៉ាំថ្នាំ Acetaminophen ឬ Ibuprofen(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
- ចូរស្លៀកសម្លៀកបំពាក់ឲ្យកូនយ៉ាងណាឲ្យមានផាសុខភាព ហើយងាយស្រួលស្លៀកថែម ឬដោះចេញនៅពេលគេមានអារម្មណ៍ក្តៅ ឬត្រជាក់៕