យោងតាមការចុះផ្សាយពីប្រភពបរទេស អ្នកជំនាញជំងឺបេះដូងអាម៉េរិកណែនាំឱ្យជៀសវាងទម្លាប់ ៤ យ៉ាងក្រោយម៉ោង ៧ យប់ ព្រោះអាចរំខានដល់ការស្ដារឡើងវិញរបស់បេះដូង និងសរសៃឈាម។
ទម្លាប់ទាំងនោះរួមមាន៖ញ៉ាំអាហារយប់ជ្រៅ,ប៉ះពាល់នឹងពន្លឺខ្លាំង ឬអំពូល LED,មើលកម្មវិធីដែលបង្កអារម្មណ៍តានតឹងខ្លាំង និងហាត់ប្រាណខ្លាំងជិតម៉ោងគេង។
អ្នកជំនាញណែនាំឱ្យញ៉ាំអាហារល្ងាចឱ្យបានមុន ប្រើពន្លឺស្រាលពណ៌លឿង ហាត់ប្រាណស្រាលៗ និងរក្សាបរិយាកាសស្ងប់ស្ងាត់មុនចូលគេង ដើម្បីជួយឱ្យបេះដូង និងសរសៃឈាមសម្រាក និងដំណើរការបានល្អ៕