យោងតាមការចុះផ្សាយពីប្រភពបរទេស អ្នកជំនាញផ្នែកត្រចៀក ច្រមុះ និងបំពង់ក ព្រមានថា រោគសញ្ញាមួយចំនួនដែលមនុស្សជាច្រើនគិតថាជា រលាកបំពង់កធម្មតា អាចជាសញ្ញាព្រមាននៃជំងឺមហារីកក្បាល និងក។
សញ្ញាដែលគួរប្រុងប្រយ័ត្នរួមមាន៖ ស្អកសំឡេងយូរមិនបាត់, ពិបាក ឬឈឺពេលលេបអាហារ, មានដុំ ឬកូនកណ្តុរហើមនៅក, ក្អកមានឈាមក្នុងស្លេស្ម, ពិបាកដកដង្ហើម ឬមានសំឡេងដង្ហើមខុសប្រក្រតី និងឈឺត្រចៀកយូរដោយមិនមានបញ្ហានៅត្រចៀក។
ប្រសិនបើរោគសញ្ញាទាំងនេះបន្តលើសពី ២–៣ សប្តាហ៍ ឬមិនធូរស្រាលក្រោយព្យាបាល គួរទៅពិនិត្យជាមួយវេជ្ជបណ្ឌិតឱ្យបានឆាប់ ដើម្បីរកមូលហេតុ និងព្យាបាលទាន់ពេលវេលា៕