យោងតាមការចុះផ្សាយពីប្រភពបរទេស ការសិក្សាលើមនុស្សជាង ២,១០០ នាក់ បង្ហាញថា ការឆែកទូរស័ព្ទភ្លាមៗក្រោយរួមភេទ អាចធ្វើឱ្យអារម្មណ៍ស្និទ្ធស្នាលរវាងដៃគូថយចុះ។
ផ្ទុយទៅវិញ ការចំណាយពេលនិយាយគ្នា បង្ហាញក្តីស្រឡាញ់ ឬសម្រាកក្បែរគ្នា បន្ទាប់ពីរួមភេទ អាចជួយពង្រឹងចំណងមនោសញ្ចេតនា និងបង្កើនភាពជិតស្និទ្ធ។
អ្នកជំនាញណែនាំឱ្យកាត់បន្ថយការរំខានពីឧបករណ៍អេឡិចត្រូនិក និងផ្តល់ពេលវេលាឱ្យគ្នាទៅវិញទៅមក ព្រោះភាពស្និទ្ធស្នាលក្រោយរួមភេទ មានសារៈសំខាន់មិនចាញ់ពេលរួមភេទនោះឡើយ៕