វាអាចត្រូវការស៊ីពេលអ្នកច្រើននៅពេលដែលអ្នករៀនសូត្រអំពីអ្វីមួយថ្មី។ ឬអ្នកធ្លាប់ភ្លេចអំពីថ្ងៃដែលណាត់ជួបគ្រូពេទ្យផង។ តើអ្នកគួរតែបារម្ភអំពីរឿងនេះទេ?(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ម៉្យាងវិញទៀត តើអ្នកមានការភ្លេចភ្លាំងតិចតួច ឬអាការៈនៃបញ្ហាចងចាំធ្ងន់ធ្ងរដែរទេ? យ៉ាងណាមិញ អ្នកគួរតែពិគ្រោះជាមួយគ្រូពេទ្យដែលអាចកំណត់បានថាតើការចងចាំ និងការគិតរបស់អ្នកជារឿងធម្មតា ឬអត់ ហើយតើអ្វីទៅជាមូលហេតុរបស់វា។ ខាងក្រោមនេះគឺជាអាការៈនៃបញ្ហាចងចាំដែលធ្ងន់ធ្ងរ៖
- ការសួរនូវសំណួរដដែលៗច្រើនដង
- ការវង្វេងនូវកន្លែងដដែលៗ
- មិនអាចធ្វើទៅតាមការណែនាំធម្មតាៗបាន(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
- ទៅជាវង្វេងវង្វាន់ពេលវេលា កន្លែង ឬមនុស្ស៕