យោងតាមការចុះផ្សាយពីប្រភពបរទេស អ្នកជំនាញផ្នែកសុខភាពបុរសបញ្ជាក់ថា បច្ចុប្បន្ន មិនមានភស្តុតាងវិទ្យាសាស្ត្រគ្រប់គ្រាន់ ដែលបញ្ជាក់ថា ថ្នាំលេប ជែលលាប ឬលំហាត់ប្រាណភាគច្រើន អាចបង្កើនទំហំលិង្គបានជាអចិន្ត្រៃយ៍នោះទេ។
ឧបករណ៍ទាញអាចបង្កើនប្រវែងបានតិចតួចក្នុងករណីខ្លះ ប៉ុន្តែត្រូវប្រើរយៈពេលយូរ និងមានហានិភ័យរបួស ខណៈការវះកាត់ ឬចាក់សារធាតុបំពេញ អាចបង្កឱ្យឆ្លងមេរោគ ខូចទ្រង់ទ្រាយ និងប៉ះពាល់ដល់មុខងារផ្លូវភេទ។
អ្នកជំនាញណែនាំឱ្យបុរសកុំជឿការផ្សព្វផ្សាយគ្មានប្រភពច្បាស់លាស់ ហើយគួររក្សារបៀបរស់នៅមានសុខភាពល្អ និងពិគ្រោះជាមួយវេជ្ជបណ្ឌិតជំនាញ ប្រសិនបើមានកង្វល់ពិតប្រាកដអំពីសុខភាពផ្លូវភេទ៕