នៅពេលទងសួតរងការបង្ករោគ វាអាចនឹងទៅជាហើម និងផលិតជាទឹករំអិលច្រើននៅលើភ្នាស់នោះ ដែលជាហេតុនាំឲ្យកាន់តែពិបាកដកដង្ហើម។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)អាការៈជាច្រើនអាចមានដូចជា ក្អក ឈឺបំពង់ក ក្តៅខ្លួន តឹងទ្រូង និងពិបាកដកដង្ហើម។ ខាងក្រោមនេះគឺជារៀបក្នុងការជួយព្យាបាលជំងឺរលាកទងសួត៖
- ចូរញ៉ាំទឹកឲ្យបានច្រើន ប៉ុន្តែចូរចៀសវាងជាតិកាហ្វេអ៊ីន និងគ្រឿងស្រវឹង
- ចូរសម្រាកឲ្យបានច្រើន
- ចូរលេបថ្នាំប្រឆាំងការរលាកដើម្បីបន្ថយការរលាក ការឈឺចាប់ និងបញ្ចុះកម្តៅផង
- ថ្នាំក្អកក៏អាចប្រើបានដែរកាលណាកូនអ្នកអាយុយ៉ាងហោចណាស់ ៦ឆ្នាំ
- បង្កើនភាពមានសំណើមក្នុងផ្ទះ(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
បើសិនជាអាការៈមិនបានធូរស្រាលទេ ចូរទៅជួបគ្រូពេទ្យដើម្បីព្យាបាល៕