នៅពេលអ្នកធ្លាប់កើតជំងឺអ៊ុតស្វាយរួច អ្នកពិតជាប្រឈមនឹងការកើតជំងឺរើមម្តងទៀតបាន ដែលជាការកើតកន្ទួលរមាស់លើស្បែកឈឺចាប់ខ្លាំង និងជាជំងឺសរសៃប្រសាទដែលបង្កឡើងដោយវីរុសដូចគ្នានឹងជំងឺអ៊ុតស្វាយដែរ។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)ជំងឺរើមអាចកើតឡើងលើមនុស្សគ្រប់វ័យ ប៉ុន្តែច្រើនតែកើតឡើងលើមនុស្សធំក្រោយពីអាយុបាន ៥០ឆ្នាំ។ ជំងឺរើមអាចបង្កជាផលវិបាកច្រើនដូចជា ខូចភ្នែក និងឈឺចាប់ខ្លាំង។ ដើម្បីជួយបង្ការជំងឺរើម យកល្អគួរតែធ្វើដូចខាងក្រោមនេះ៖
- នៅអាយុ ៥០ទៅ៥៩ឆ្នាំ វ៉ាក់សាំង Zostavax ត្រូវបានរដ្ឋបាលចំណីអាហារទទួលស្គាល់ថាអាចជួយបង្ការជំងឺរើមបាន ប៉ុន្តែអ្នកជំនាញភាគច្រើនបានណែនាំថា គួរតែរងចាំដល់អាយុ ៦០ឆ្នាំសិន
- នៅអាយុ ៦០ឆ្នាំឡើងទៅ CDC បានណែនាំថា មនុស្សភាគច្រើនអាចចាក់វ៉ាក់សាំងបាន ទោះបីជាពួកគេធ្លាប់កើតជំងឺរើមហើយក៏ដោយ។ វ៉ាក់សាំងនេះអាចការពារការឈឺសរសៃប្រសាទក្រោយពីកើតជំងឺនេះរួច ដែលវាជាផលវិបាកមួយនៃផលវិបាកធ្ងន់ធ្ងរបំផុតរបស់ជំងឺរើម៕(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)