សុខភាព៖ យោងតាមការចុះផ្សាយពីប្រភពបរទេស អ្នកជំនាញផ្នែកចិត្តវិទ្យាបានបង្ហាញថា ចំណង់ផ្លូវភេទរបស់ស្ត្រីភាគច្រើនចាប់ផ្តើមពីអារម្មណ៍ និងការភ្ជាប់ទំនាក់ទំនងផ្លូវចិត្ត មិនមែនត្រឹមការប៉ះពាល់ផ្លូវកាយនោះទេ។
ការស្តាប់ដោយយកចិត្តទុកដាក់ ការយល់ចិត្ត ការបង្ហាញភាពយកចិត្តទុកដាក់តាមរយៈសកម្មភាពតូចៗ និងការផ្តល់អារម្មណ៍ថាត្រូវបានស្រឡាញ់ និងឱ្យតម្លៃ គឺជាកត្តាសំខាន់ដែលជួយឱ្យស្ត្រីបើកចិត្តចំពោះភាពស្និទ្ធស្នាល។
អ្នកជំនាញបញ្ជាក់ថា នៅពេលស្ត្រីមានអារម្មណ៍សុវត្ថិភាព ទទួលបានការយល់ចិត្ត និងការគោរព ចំណង់ និងភាពរំភើបនឹងកើតឡើងដោយធម្មជាតិ៕