ថ្នាំព្យាបាលជំងឺមហារីកប្រហែលជាធ្វើឲ្យខូចខាតដល់កោសិកាជាច្រើនដែលផលិតជាសក់ ហើយក៏ធ្វើឲ្យវាជ្រុះច្រើនដែរ។ ការជ្រុះសក់អាចចាប់ផ្តើមកើតឡើងក្នុងរយៈពេល ២ទៅ៣សប្តាហ៍ក្រោយចាប់ផ្តើមព្យាបាល។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)មុនពេលសក់ចាប់ផ្តើមជ្រុះ ចូរពិចារណាទៅលើការកោសក់ក្បាលសិន ឬរកមួក ឬកន្សែងរុំក្បាលឲ្យហើយផង។ ក្រោយពីចាប់ផ្តើមជ្រុះសក់ យកល្អគួរតែធ្វើដូចខាងក្រោមនេះ៖
- ចូរការពារស្បែកក្បាលពីពន្លឺព្រះអាទិត្យជានិច្ច។ ចូរប្រើប្រាស់ឡេការពារកម្តៅព្រះអាទិត្យ ឬពាក់មួកនៅពេលចេញទៅខាងក្រៅ
- ចូរការពារស្បែកក្បាលពីភាពត្រជាក់តាមរយៈការពាក់មួកដែរ(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
- ចូរពិចារណាទៅលើការរុំកន្សែងទន់ៗពេលកំពុងតែគេង៕