សុខភាព៖ យោងតាមការចុះផ្សាយពីប្រភពបរទេស ការដើរ ៣០នាទីជារៀងរាល់ថ្ងៃ អាចផ្តល់អត្ថប្រយោជន៍ជាច្រើនដល់សុខភាពទាំងរាងកាយ និងផ្លូវចិត្ត។ អ្នកជំនាញបញ្ជាក់ថា ទម្លាប់សាមញ្ញនេះអាចជួយឱ្យ បេះដូង និងប្រព័ន្ធសរសៃឈាមដំណើរការល្អប្រសើរ ដោយជួយបន្ថយសម្ពាធឈាម និងកាត់បន្ថយហានិភ័យជំងឺបេះដូង។
ក្រៅពីនេះ ការដើរជាប្រចាំក៏ជួយ ពង្រឹងសាច់ដុំជើង ធ្វើឱ្យសន្លាក់មានភាពបត់បែន និងរក្សាសុខភាពឆ្អឹង ព្រមទាំងជួយឱ្យ ខួរក្បាលប្រសើរឡើង ដូចជាបង្កើនការផ្តោតអារម្មណ៍ ការចងចាំ និងកាត់បន្ថយភាពតានតឹង។
អ្នកជំនាញណែនាំឱ្យចាប់ផ្តើមដើរតាមល្បឿនសមស្រប ពាក់ស្បែកជើងមានផាសុកភាព ផឹកទឹកគ្រប់គ្រាន់ និងស្តាប់សញ្ញារបស់រាងកាយ ដើម្បីទទួលបានអត្ថប្រយោជន៍ល្អបំផុតពីការដើរប្រចាំថ្ងៃ៕