សុខភាព៖ យោងតាមការចុះផ្សាយពីប្រភពបរទេស អ្នកជំនាញសើស្បែកព្រមានថា សញ្ញាដំបូងបំផុតនៃមហារីកស្បែកដែលមនុស្សជាច្រើនមិនសូវចាប់អារម្មណ៍ គឺការលេចឡើងនៃស្នាមខ្មៅ ឬចំណុចពណ៌ថ្មីលើស្បែក ដែលមើលទៅដូចជាប្រជ្រុយ ឬស្នាមអុចធម្មតា។
មហារីកស្បែកក៏អាចបង្ហាញជាកន្ទួល ឬស្នាមដែលផ្លាស់ប្តូរទំហំ រូបរាង ពណ៌ មានអាការរមាស់ ឈឺ ឬហូរឈាមផងដែរ។ អ្នកជំនាញណែនាំឱ្យប្រុងប្រយ័ត្នចំពោះការប្រែប្រួលណាមួយលើស្បែក និងទៅពិនិត្យជាមួយវេជ្ជបណ្ឌិតឱ្យបានឆាប់។
ដើម្បីកាត់បន្ថយហានិភ័យ គួរប្រើឡេការពារកម្តៅថ្ងៃនិងជៀសវាងពន្លឺថ្ងៃខ្លាំងចន្លោះម៉ោង ១០ ព្រឹកដល់ ២ រសៀល និងពិនិត្យសុខភាពស្បែកជាប្រចាំ៕