នៅពេលបំពង់សម្លេងរងការរលាក វាទំនងជាងាយធ្វើឲ្យពីបាកដល់ការនិយាយ ហើយសម្លេងដែលចេញមកគឺស្អកផងដែរ។ សម្លេងត្រូវបានផលិតឡើងតាមរយៈការទាញបន្តឹងរបស់បំពង់សម្លេងនៅបំពង់ករ។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)ការរលាកបំពង់សម្លេងអាចបង្កឡើងដោយការច្រៀង ឬនិយាយខ្លាំង ឬការច្រាលអាស៊ីតក្រពះមកបំពង់ករច្រើន និងធ្វើឲ្យរលាកបំពង់សម្លេងតែម្តង។ ករណីខ្លះ វាអាចជាការបង្ករោគនៅបំពង់សម្លេង និងបង្កជាជំងឺនេះតែម្តង។ បើសិនជាអ្នកខ្លួនឯង ឬមនុស្សជាទីស្រឡាញ់មានបញ្ហារលាកសម្លេង យកល្អគួរតែធ្វើដូចខាងក្រោមនេះ៖
- ចៀសវាងការដាក់សម្ពាធលើសម្លេង ឬស្រែក
- ចូរប្រើប្រាស់ផលិតផលផ្តល់សំណើមដើម្បីការពារបំពង់ករកុំឲ្យស្ងួត
- បើសិនជាការរលាកបំពង់សម្លេងបង្កឡើងដោយអាស៊ីតក្រពះ គ្រូពេទ្យប្រហែលជាណែនាំឲ្យប្រើប្រាស់ថ្នាំ និងសុំឲ្យអ្នកចៀសវាងអាហារទាំងឡាយណាដែលអាចធ្វើឲ្យបញ្ហានេះកាន់តែធ្ងន់ធ្ងរ៕(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)