សុខភាព៖ យោងតាមការចុះផ្សាយពីប្រភពបរទេស អ្នកជំនាញអាហារូបត្ថម្ភព្រមានថា ការទទួលទានកាហ្វេជាមួយផ្លែក្រូចថ្លុងអាចធ្វើឱ្យជាតិកាហ្វេអ៊ីនស្ថិតនៅក្នុងរាងកាយបានយូរជាងធម្មតា បង្កឱ្យមានអាការញ័រដៃ បេះដូងលោតញាប់ ថប់បារម្ភ និងរំខានដល់ដំណេក ជាពិសេសចំពោះអ្នកដែលងាយប្រតិកម្មនឹងកាហ្វេអ៊ីន។
លើសពីនេះ ផ្លែក្រូចថ្លុងក៏អាចមានអន្តរកម្មជាមួយថ្នាំមួយចំនួន ដូចជាថ្នាំបញ្ចុះកូឡេស្តេរ៉ុល ថ្នាំសម្ពាធឈាម និងថ្នាំប្រឆាំងអាលែកហ្ស៊ី។
អ្នកដែលមានបញ្ហាក្រពះ ឬច្រាលអាស៊ីតក៏គួរប្រុងប្រយ័ត្ន ព្រោះការរួមបញ្ចូលគ្នានេះអាចបង្កើនហានិភ័យក្រហាយទ្រូង និងច្រាលអាស៊ីតកាន់តែខ្លាំង៕