សុខភាព៖ យោងតាមការចុះផ្សាយពីប្រភពបរទេស អ្នកជំនាញណែនាំឱ្យយកចិត្តទុកដាក់លើការប្រើប្រាស់ទូទឹកកកក្នុងរដូវក្តៅ ព្រោះអាកាសធាតុក្តៅធ្វើឱ្យម៉ាស៊ីនត្រូវធ្វើការខ្លាំងជាងមុន អាចបង្កើនការប្រើប្រាស់អគ្គិសនី និងប៉ះពាល់ដល់គុណភាពអាហារ។
ដើម្បីឱ្យទូទឹកកកដំណើរការល្អ គួរអនុវត្ត ៣ ចំណុច៖ ទុកចន្លោះជុំវិញទូឱ្យមានខ្យល់ចេញចូល និងសម្អាតធូលីនៅខាងក្រោយទូជាប្រចាំ, កុំដាក់អាហារច្រើនពេករហូតរាំងស្ទះលំហូរខ្យល់ត្រជាក់ និងកាត់បន្ថយការបើកបិទទ្វារទូញឹកញាប់។
ការផ្លាស់ប្តូរទម្លាប់តូចៗទាំងនេះ អាចជួយសន្សំថាមពល និងរក្សាអាហារឱ្យមានសុវត្ថិភាពក្នុងអំឡុងអាកាសធាតុក្តៅ៕