សុខភាព៖ យោងតាមការចុះផ្សាយពីប្រភពបរទេស អ្នកជំនាញអប់រំព្រមានថា ការថែទាំ និងស្រឡាញ់ចៅរបស់ជីដូនជីតា គឺជាការគាំទ្រដ៏មានតម្លៃសម្រាប់គ្រួសារ ប៉ុន្តែការជ្រៀតជ្រែកខ្លាំងពេកអាចប៉ះពាល់ដល់ការលូតលាស់របស់កុមារ។
ទម្លាប់ ៣ ដែលគួរប្រុងប្រយ័ត្នរួមមាន៖ ជំរុញឱ្យកុមារមើលខ្លួនឯងជាជនរងគ្រោះពេលមានបញ្ហា, លុបចោលច្បាប់ ឬវិធានវិន័យដែលឪពុកម្តាយបានកំណត់ និងធ្វើអ្វីៗជំនួសកុមារច្រើនពេក ដោយមិនឱ្យពួកគេរៀនទទួលខុសត្រូវ។
អ្នកជំនាញណែនាំឱ្យសម្របសម្រួលទំនាក់ទំនងរវាងជំនាន់ ដោយរួមគ្នាកំណត់វិធីអប់រំដែលស្របគ្នា ដើម្បីជួយឱ្យកុមាររីកចម្រើន មានវិន័យ និងមានភាពឯករាជ្យ៕