អ្នកអាចធ្វើរឿងជាច្រើនបានមុនពេលមានផ្ទៃពោះដើម្បីបង្កើតជាមជ្ឈដ្ឋានផ្តល់សុវត្ថិភាព និងសុខភាពដល់កូនបាន។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)ដំបូងឡើយ អ្នកគួរតែយកចិត្តដាក់ទៅលើអាហារដែលអ្នកញ៉ាំ វីតាមីន ដែលអ្នកលេប និងគ្រឿងស្រវឹងដែលអ្នកផឹកផងដែរ។ យ៉ាងណាមិញ រឿងផ្សេងទៀដែលគួរតែធ្វើដែរនោះមានដូចជា៖
- លេបថ្នាំបំប៉នវីតាមីនហ្វូលិកអាស៊ីត
- រស់នៅឲ្យមានភាពសកម្ម និងរបៀបរស់នៅដែលផ្តល់សុខភាព
- ចូរបន្ថែមជាតិសរសៃទៅក្នុងរបបអាហារ។ ចូរញ៉ាំអាហារសម្បូរជាតិសរសៃឲ្យបានច្រើនពីក្នុងបន្លែ ផ្លែឈើ និងគ្រាប់ធញ្ជាតិ ព្រោះវាមានជាប់ទាក់ទងនឹងការថយចុះការកើតជំងឺទឹកនោមផ្អែមក្នុងពេលមានផ្ទៃពោះ ២៦ភាគរយ។
- ចូរញ៉ាំអាហារមានជាតិស្ករតិចដើម្បីបន្ថយការកើតជំងឺទឹកនោមផ្អែមក្នុងពេលមានផ្ទៃពោះ។(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
- ចូរកាត់បន្ថយការញ៉ាំសាច់ក្រហម សាច់កៃឆ្នៃ ខ្លាញ់ និងកូឡេស្តេរ៉ុល៕