យោងតាមការចុះផ្សាយពីប្រភពបរទេស អ្នកជំនាញផ្នែកចិត្តវិទ្យាបានបង្ហាញថា ក្តីស្រឡាញ់របស់កូនចំពោះឪពុកម្តាយមិនចាំបាច់បង្ហាញតាមពាក្យផ្អែមល្ហែមនោះទេ ប៉ុន្តែបង្ហាញតាមរយៈទង្វើតូចៗប្រចាំថ្ងៃ។
សញ្ញាទាំង ៦ រួមមាន កូនចូលចិត្តនិយាយរឿងរ៉ាវជាមួយអ្នក ចង់ការពារអ្នក រត់មករកអ្នកពេលមានទុក្ខលំបាក ផ្តល់អំណោយតូចៗ ថែទាំអ្នកពេលឈឺ ឬនឿយហត់ និងចងចាំពាក្យដែលអ្នកនិយាយ។ អ្នកជំនាញលើកឡើងថា ប្រសិនបើកូនមានយ៉ាងតិច ៣ ក្នុងចំណោមសញ្ញាទាំងនេះ នោះមានន័យថា កូនស្រឡាញ់ និងទុកចិត្តអ្នកយ៉ាងខ្លាំង ហើយអ្នកគឺជាឪពុកម្តាយដ៏មានសុភមង្គលម្នាក់៕