យោងតាមការចុះផ្សាយពីប្រភពបរទេស ផ្លែននោងជាបន្លែសម្បូរទឹក ជាតិសរសៃ និងវីតាមីន ដែលជួយបំបាត់កម្ដៅ និងជួយដល់ការរំលាយអាហារ។
ទោះជាយ៉ាងណា អ្នកជំនាញណែនាំថា មិនមែនគ្រប់គ្នាសុទ្ធតែសមស្របក្នុងការញ៉ាំច្រើននោះទេ។ មនុស្ស ៣ ក្រុមដែលគួរកាត់បន្ថយការញ៉ាំផ្លែននោងរួមមាន៖ អ្នកមានប្រព័ន្ធរំលាយអាហារខ្សោយ ងាយហើមពោះ ឬរាក, អ្នកដែលមានសភាពរាងកាយត្រជាក់ ងាយចុកពោះ ឬអស់កម្លាំង និងអ្នកមានជំងឺរាគរ៉ាំរ៉ៃ ឬបញ្ហាពោះវៀន។
អ្នកជំនាញក៏ព្រមានមិនឱ្យទទួលទានផ្លែននោងដែលមានរសជាតិល្វីងខុសធម្មតា ព្រោះអាចមានសារធាតុពុលបង្កឱ្យក្អួត ឈឺពោះ និងពុលអាហារ៕