យោងតាមការចុះផ្សាយពីប្រភពបរទេស អ្នកជំនាញព្រមានថា ការហាត់ប្រាណខ្លាំងពេក ឬមិនត្រឹមត្រូវ អាចបង្កើនភាពតានតឹងអុកស៊ីតកម្ម និងការរលាកក្នុងរាងកាយ ដែលជាកត្តាជំរុញឱ្យឆាប់ចាស់។
ទម្លាប់ដែលគួរប្រុងប្រយ័ត្នរួមមាន ការហាត់កីឡាខ្លាំងលើសកម្រិត ការហាត់ពេលពោះទទេ មិនទុកពេលឱ្យរាងកាយស្ដារកម្លាំង លើកទម្ងន់ធ្ងន់ខុសបច្ចេកទេស ហាត់តែសាច់ដុំមួយក្រុម ហាត់ក្នុងអាកាសធាតុក្តៅខ្លាំង និងហាត់យប់ជ្រៅ។
អ្នកជំនាញណែនាំឱ្យហាត់ប្រាណក្នុងកម្រិតសមស្រប ផ្លាស់ប្តូរប្រភេទលំហាត់ និងទទួលទានអាហារបំប៉នឱ្យគ្រប់គ្រាន់ ដើម្បីជួយថែរក្សាសុខភាព និងបន្ថយហានិភ័យនៃការចាស់មុនវ័យ៕