យោងតាមការចុះផ្សាយពីប្រភពបរទេស អ្នកជំនាញសុខភាពព្រមានថា មហារីកពោះវៀនធំជាជំងឺដែលពាក់ព័ន្ធយ៉ាងខ្លាំងនឹងទម្លាប់នៃការញ៉ាំអាហារ។
ក្នុងរដូវក្តៅ ប្រព័ន្ធរំលាយអាហារងាយរងផលប៉ះពាល់ជាងមុន ដូច្នេះគួរកាត់បន្ថយអាហារ ៥ ប្រភេទ រួមមាន អាហារកែច្នៃ និងសាច់ប្រឡាក់ អាហារសល់ទុកមួយយប់ គ្រាប់ធញ្ញជាតិ ឬអាហារដែលមានផ្សិត អាហារខ្លាញ់ និងប្រៃខ្លាំង ព្រមទាំងការទទួលទានសាច់ក្រហមច្រើនពេក។
អ្នកជំនាញណែនាំឱ្យជ្រើសរើសអាហារស្រស់ៗ បង្កើនបន្លែ ផ្លែឈើ និងប្រភពប្រូតេអ៊ីនល្អ ដើម្បីថែរក្សាសុខភាពពោះវៀន និងកាត់បន្ថយហានិភ័យកើតមហារីកពោះវៀនធំ៕