យោងតាមការចុះផ្សាយពីប្រភពបរទេស អ្នកជំនាញបានណែនាំថា មិនគួរលាងអង្ករដោយផ្ទាល់ក្នុងឆ្នាំងបាយអគ្គិសនីនោះទេ ព្រោះការកកិតរបស់គ្រាប់អង្ករអាចធ្វើឱ្យស្រទាប់ការពារមិនឱ្យជាប់របស់ឆ្នាំងរងការខូចខាត ប៉ះពាល់ដល់គុណភាពបាយ និងកាត់បន្ថយអាយុកាលរបស់ឧបករណ៍។
ជំនួសវិញ គួរលាងអង្ករនៅក្នុងចាន ឬធុងដាច់ដោយឡែក រួចទើបដាក់ចូលឆ្នាំង។ លើសពីនេះ អ្នកប្រើប្រាស់ក៏គួរថែទាំឆ្នាំងបាយឱ្យបានត្រឹមត្រូវ ដូចជាសម្អាតជាប្រចាំ មិនបើកគម្របពេលកំពុងចម្អិន និងដាក់បរិមាណទឹកឱ្យសមស្រប ដើម្បីរក្សាគុណភាពបាយ និងបង្កើនអាយុកាលនៃឆ្នាំង៕