យោងតាមការចុះផ្សាយពីប្រភពបរទេស អ្នកជំនាញព្រមានថា ស្ថានភាព «អស់កម្លាំងបុរស» ឬការថយចុះអ័រម៉ូនតេស្ដេរ៉ូនកំពុងកើតមានលឿនជាងមុន ដោយសារការគេងយប់ជ្រៅ ស្ត្រេស និងរបៀបរស់នៅមិនល្អ។
បុរសគួរប្រុងប្រយ័ត្នប្រសិនបើមានយ៉ាងតិច ៣ ក្នុងចំណោម ៥ សញ្ញា រួមមាន៖ ចំណង់ផ្លូវភេទថយចុះ ការឡើងរឹងពេលព្រឹកកាត់បន្ថយ អស់កម្លាំងនិងពិបាកផ្តោតអារម្មណ៍ សាច់ដុំធ្លាក់ចុះនិងពោះធំឡើង ព្រមទាំងអារម្មណ៍ឆាប់ខឹង ឬសោកសៅ។
អ្នកជំនាញណែនាំឱ្យគេងមុនម៉ោង ១២ យប់ ទទួលពន្លឺថ្ងៃ និងពិនិត្យសុខភាពប្រសិនបើរោគសញ្ញាបន្តកើតមាន៕