យោងតាមការចុះផ្សាយពីប្រភពបរទេស អ្នកជំនាញបញ្ជាក់ថា សុខភាពថ្លើមអាចឆ្លុះបញ្ចាំងតាមសញ្ញាមួយចំនួននៅពេលភ្ញាក់ពីដំណេក។
អ្នកដែលមានថ្លើមល្អ ជាធម្មតានឹងមានអារម្មណ៍ស្រស់ស្រាយ និងពោរពេញដោយថាមពល ទឹកនោមមានពណ៌លឿងស្រាលធម្មតា និងស្បែកមុខស្រស់ថ្លា មានពណ៌ផ្កាឈូក។ ផ្ទុយទៅវិញ ប្រសិនបើតែងតែអស់កម្លាំង ទឹកនោមពណ៌ចាស់ខុសធម្មតា ឬមុខស្រអាប់ខ្មៅ អាចជាសញ្ញាព្រមានថ្លើមមានបញ្ហា និងគួរទៅពិនិត្យសុខភាពឱ្យបានឆាប់៕