យោងតាមការចុះផ្សាយពីប្រភពបរទេស អ្នកជំនាញណែនាំឱ្យជ្រើសរើសផ្លែឈើតាមរដូវ ព្រោះមានរសជាតិឆ្ងាញ់ តម្លៃសមរម្យ និងសម្បូរសារធាតុចិញ្ចឹម។
ផ្លែឈើ ៥ មុខដែលគួរទិញនៅរដូវនេះ រួមមាន ផ្លែសារី ផ្លែស្វាយ ឪឡឹក ក្រូចថ្លុង និងផ្លែសាវម៉ាវ។ ផ្លែឈើទាំងនេះសម្បូរទៅដោយវីតាមីន C វីតាមីន A ជាតិទឹក និងសារធាតុប្រឆាំងអុកស៊ីតកម្ម ដែលជួយបំប៉នសុខភាព បង្កើនភាពស្រស់ស្រាយ និងជួយឱ្យរាងកាយទប់ទល់នឹងអាកាសធាតុក្តៅបានល្អ៕