យោងតាមការចុះផ្សាយពីប្រភពបរទេស អ្នកជំនាញបញ្ជាក់ថា ការផឹកទឹកក្តៅមួយកែវមុនចូលគេងអាចជួយបន្ថយហានិភ័យដាច់សរសៃឈាមខួរក្បាល និងគាំងបេះដូង ដោយជួយរក្សាឈាមមិនឱ្យខាប់ពេក។ ទម្លាប់នេះក៏ជួយបង្កើនការបញ្ចេញសារធាតុពុល សម្រួលដល់ការគេង កាត់បន្ថយការកើតរមួលសាច់ដុំ និងរក្សាសំណើមក្នុងរាងកាយផងដែរ។
ទោះជាយ៉ាងណា អ្នកជំនាញណែនាំឱ្យសវាងកំហុស ៤ យ៉ាង គឺ៖ ផឹកទឹកភ្លាមៗមុនចូលគេង ផឹកទឹកក្តៅពេក ផឹកតែ ឬកាហ្វេជំនួសទឹកស្អាត និងផឹកច្រើនពេក។ ល្អបំផុតគួរផឹកទឹកក្តៅឧណ្ហៗប្រហែល ១-១,៥កែវ មុនចូលគេង ៣០-៤៥ នាទី ដើម្បីទទួលបានអត្ថប្រយោជន៍សុខភាពដោយមិនប៉ះពាល់ដល់ការគេង៕