យោងតាមការចុះផ្សាយពីប្រភពបរទេស អ្នកជំនាញបានឱ្យដឹងថា ញើសដោយខ្លួនវាស្ទើរតែគ្មានក្លិន ប៉ុន្តែក្លិនមិនល្អកើតឡើងនៅពេលញើសប្រតិកម្មជាមួយបាក់តេរីលើស្បែក។
កម្រិតអ័រម៉ូន ភាពតានតឹង របបអាហារ និងអនាម័យខ្លួនប្រាណ សុទ្ធតែអាចប៉ះពាល់ដល់ក្លិនខ្លួនបាន។ ទន្ទឹមនឹងនេះ ក្លិនខ្លួនមិនធម្មតាមួយចំនួន ដូចជា ក្លិនផ្លែឈើរលួយ ក្លិនទឹកនោម ក្លិនមាត់មិនបាត់ ក្លិនត្រីស្អុយ ឬក្លិនមិនធម្មតានៅតំបន់ឯកជនអាចជាសញ្ញាព្រមាននៃជំងឺដូចជា ជំងឺទឹកនោមផ្អែម ខ្សោយតម្រងនោម ការឆ្លងបាក់តេរីក្នុងក្រពះ ឬជំងឺមហារីកមួយចំនួន។
អ្នកជំនាញណែនាំថា ប្រសិនបើក្លិនខ្លួនប្រែប្រួលខុសប្រក្រតី និងបន្តយូរ គួរទៅពិនិត្យសុខភាពដើម្បីស្វែងរកមូលហេតុឱ្យបានទាន់ពេល៕