យោងតាមការចុះផ្សាយពីប្រភពបរទេស វេជ្ជបណ្ឌិតឯកទេសប្រព័ន្ធទឹកនោម បញ្ជាក់ថា ការសម្រេចកាមដោយខ្លួនឯង គឺជាប្រតិកម្មសរីរវិទ្យាធម្មតា ហើយប្រសិនបើអនុវត្តក្នុងកម្រិតសមស្រប វាអាចផ្តល់អត្ថប្រយោជន៍ដល់សុខភាពបុរស ដូចជា ជួយរក្សាមុខងារផ្លូវភេទ កាត់បន្ថយហានិភ័យជំងឺក្រពេញប្រូស្តាត ជួយគ្រប់គ្រងបញ្ហាបាញ់ទឹកកាមឆាប់ និងបន្ថយភាពតានតឹងផ្លូវចិត្ត។
ទោះជាយ៉ាងណា អ្នកជំនាញបានណែនាំថា មិនគួរធ្វើហួសកម្រិត ឬរហូតប៉ះពាល់ដល់សុខភាព និងជីវិតប្រចាំថ្ងៃនោះទេ៕