យោងតាមការចុះផ្សាយពីប្រភពបរទេស អ្នកជំនាញណែនាំថា ការក្រោកដើរ ឬធ្វើចលនាត្រឹម ៥នាទីរៀងរាល់ ៣០នាទី អាចជួយកាត់បន្ថយភាពនឿយហត់ បន្ថយសម្ពាធឈាម និងជាតិស្ករក្នុងឈាម ព្រមទាំងបង្កើនការផ្តោតអារម្មណ៍ ប្រសិទ្ធភាពការងារ និងអារម្មណ៍វិជ្ជមាន។
ការហាត់ប្រាណតែម្តងក្នុងមួយថ្ងៃ មិនអាចលុបបំបាត់ផលប៉ះពាល់ពីការអង្គុយយូរបានទាំងស្រុងទេ ដូច្នេះការបន្ថែមចលនាតូចៗជាប្រចាំក្នុងថ្ងៃ គឺជាវិធីសាមញ្ញ និងមានប្រសិទ្ធភាពក្នុងការថែរក្សាសុខភាព៕