យោងតាមការចុះផ្សាយពីប្រភពបរទេស អ្នកជំនាញផ្នែកចលនារាងកាយបញ្ជាក់ថា ការឈឺខ្នង ឈឺក ឬសាច់ដុំរ៉ាំរ៉ៃអាចបណ្តាលមកពី សាច់ដុំខ្លះធ្វើការជំនួសសាច់ដុំដែលខ្សោយ ដោយសារអង្គុយយូរ ឥរិយាបថមិនត្រឹមត្រូវ ឬរបួសចាស់។
ដើម្បីកែសម្រួលបញ្ហានេះ គួរធ្វើលំហាត់ប្រាណដោយផ្តោតលើចលនាត្រឹមត្រូវ បន្ថយល្បឿនពេលហាត់ ហ្វឹកហាត់ការដកដង្ហើមឱ្យបានល្អ និងបង្កើនភាពបត់បែននៃសន្លាក់ និងសាច់ដុំ។ ការកែរបៀបចលនារបស់រាងកាយ គឺជាគន្លឹះសំខាន់ក្នុងការបន្ថយការឈឺ និងការពាររបួសរយៈពេលវែង៕