យោងតាមការចុះផ្សាយពីប្រភពបរទេស អ្នកជំនាញបញ្ជាក់ថា ការអត់រួមភេទ ៧ថ្ងៃ មិនអាចធ្វើឱ្យអ័រម៉ូនតេស្តូស្តេរ៉ូនកើនឡើងខ្លាំង ឬបង្កើនសមត្ថភាពបុរសបានឡើយ។
ផ្ទុយទៅវិញ ការគេងឱ្យគ្រប់គ្រាន់ រក្សាទម្ងន់ឱ្យសមស្រប និងហាត់ប្រាណជាប្រចាំ ទើបជាវិធីមានមូលដ្ឋានវិទ្យាសាស្ត្រជួយថែរក្សាសុខភាពផ្លូវភេទ និងអ័រម៉ូនបុរសក្នុងរយៈពេលវែង៕