យោងតាមការចុះផ្សាយពីប្រភពបរទេស អ្នកជំនាញព្រមានថា ការញ៉ាំអាហារពេលព្រឹកសាមញ្ញពេក ដូចជាបបរស និងនំប៉័ងសជាប្រចាំ អាចបណ្តាលឱ្យខ្វះប្រូតេអ៊ីន និងសារធាតុចិញ្ចឹម បង្កឱ្យជាតិស្ករក្នុងឈាមប្រែប្រួល អស់កម្លាំង សាច់ដុំចុះខ្សោយ និងភាពស៊ាំធ្លាក់ចុះ។
អ្នកវ័យកណ្តាល និងមនុស្សចាស់គួរជ្រើសរើសអាហារពេលព្រឹកដែលមានតុល្យភាព ដោយបន្ថែមស៊ុត ទឹកសណ្តែក គ្រាប់ធញ្ញជាតិ និងគ្រាប់ធញ្ញជាតិផ្សេងៗ ដើម្បីថែរក្សាសុខភាពឱ្យបានល្អ៕