យោងតាមការចុះផ្សាយពីប្រភពបរទេស អ្នកជំនាញបញ្ជាក់ថា ការប្រើខ្លាញ់ជ្រូកជំនួសប្រេងឆាទាំងស្រុង មិនមែនជាជម្រើសល្អសម្រាប់សុខភាពនោះទេ។
ខ្លាញ់ជ្រូកមានជាតិខ្លាញ់ឆ្អែតខ្ពស់ ដែលអាចបង្កើនហានិភ័យជំងឺបេះដូង និងសរសៃឈាម ប្រសិនបើប្រើប្រាស់ច្រើន។ អ្នកជំនាញណែនាំឱ្យប្រើប្រេងរុក្ខជាតិ និងខ្លាញ់សត្វក្នុងបរិមាណសមស្រប និងជ្រើសរើសផលិតផលដែលមានប្រភពច្បាស់លាស់ ដើម្បីរក្សាតុល្យភាពអាហារូបត្ថម្ភ និងការពារសុខភាព៕