យោងតាមការចុះផ្សាយពីប្រភពបរទេស អ្នកជំនាញព្រមានថា ការគេងយប់ជ្រៅ និងរស់នៅផ្ទុយពីនាឡិកាជីវសាស្ត្រ អាចបង្កឱ្យអស់កម្លាំង ឡើងទម្ងន់ រំខានដល់ការរំលាយអាហារ បង្កើនហានិភ័យជំងឺទឹកនោមផ្អែម ធាត់លើសទម្ងន់ បញ្ហាផ្លូវចិត្ត និងជំងឺរ៉ាំរ៉ៃផ្សេងៗ។
យុវវ័យគួរគេងឱ្យបានគ្រប់គ្រាន់ កំណត់ម៉ោងគេងឱ្យទៀងទាត់ និងកាត់បន្ថយការប្រើឧបករណ៍អេឡិចត្រូនិកមុនចូលគេង ដើម្បីការពារសុខភាពរយៈពេលវែង៕