យោងតាមការចុះផ្សាយពីប្រភពបរទេស អ្នកជំនាញព្រមានថា ការរួមភេទមិនមានសុវត្ថិភាព ជាពិសេសជាមួយដៃគូច្រើន អាចបង្កើនហានិភ័យឆ្លងវីរុសរលាកថ្លើមប្រភេទ B និង C ដែលអាចវិវត្តទៅជាក្រិនថ្លើម ខ្សោយថ្លើម និងមហារីកថ្លើម។
ដើម្បីការពារ គួរប្រើស្រោមអនាម័យ ចាក់វ៉ាក់សាំងរលាកថ្លើម B និងពិនិត្យសុខភាពជាប្រចាំ៕